Texas Pokerគឺជា​ល្បែងដ៏ពេញ​និយម​បំផុត​នៅក្នុង​សកលលោក

Texas Poker game

Texas Poker ​គឺ​ជា​ល្បែង​បៀ​ភ្នាល់​តាម​រយៈ​អ៊ីន​ធឺ​ណិត​ជា​មួយ​មិត្ត​អ្នក​លេង
           ល្បែង​នេះ​មាន​អ្នក​លេង​ជាង 1លាននាក់​ មកពីជាង​ 50​ប្រទេស​ទូរទាំង​ពិភពលោក​ ដែល​មាន​ចំនួន​ច្រើនជាង ​100.000 ​ដុល្លារ​ជារៀង​រាល់ថ្ងៃ។​Texas Poker ​គឺជា​ល្បែងបៀ​ដែល​មាន​ការប្រកួត​ប្រជែង​ដែល​មាន​អ្នក​លេង​ជា​ច្រើន​ដែល​អ្នក​បាន​ភ្នាល់​ចាប់​ពីដំនាក់កាល​មួយទៅ​ដំណាក់កាល​បន្តបន្ទាប់ ។ ​វា​គឺជា​ល្បែង​ដែល​ស្រដៀង​គ្នា​ទៅ​និង​ល្បែង​បៀ​ដទៃ​ទៀត​ផងដែរ ។ Texas Poker ​គឺ​អ្នក​លេង​មាន​បៀ​5​សន្លឹក​ដែល ​អ្នក​លេង​នីមួយៗ ​លេង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឈ្នះ​យ៉ាង​សប្បាយ​រីករាយ ។ សម្រាប់​អតិថិជន​ទាំង​អស់​ដែល​ចូល​ចិត្ត​ល្បែង​បៀ​នេះ​លោក​អ្នក​អាច​ជ្រើស​រើស​ដាក់​គេហទំព័រ​របស់​ខ្លួន​បាន ​ដើម្បី​ទាក់​ទាញ​អតិថិនជន​អោយ​មាន​អ្នកលេងកាន់តែច្រើន។
ល្បែង​ Texas ​Poker ​លើ​បណ្ដាញ​អ៊ីនធឺណិត
           ល្បែង​ Texas Poker លើបណ្ដាញ​អ៊ីនធឺណិត ​គឺជា​ល្បែងបៀ​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ពិភពលោក ​ហើយ​ក្នុង​នោះ​គឺគេលេង​ដោយ​ប្រើបៀ​ 52​សន្លឹក​ដែរ​មានអ្នក​លេង​ចាប់ពី ​2 នាក់ ទៅ 10 នាក់ ។

អ្នក​លេង​ម្នាក់ៗ​ទទូល​បានបៀ2សន្លឹក ​បន្ទាប់​មកតាម​រយៈការភ្នាល់​មានបៀ 4 ​សន្លឹក​សរុប​ចំនួន ​សន្លឹក​បៀត្រូវ​បានចែក​ជូនលើតុ ។ អ្នកលេង​ត្រូវមាន​បៀ 5 សន្លឹកដ៏​ល្អបំផុត​ជាមួយ​នឹង​ការរួមបញ្ចូល​គ្នា​នៃ​សន្លឹកបៀ​របស់​ពួកគេ ។​ អ្នកលេង​ដែលមាន​បៀធំបំផុតឈ្នះ ។ Poker ​គឺជាល្បែង​ដ៏គួរអោយ​រំភើបនៃ​យុទ្ធសាស្រ្ត​របស់​អ្នកលេងនីមួយៗ ។ ​វាមិន​ដូចល្បែង​កាស៊ីណូ​ផ្សេង​ទៀតទេ​ គឺវា​ជា​ប្រភេទ​អ្នក​លេង​ជា​មួយ​អ្នក​លេង​ មិន​មែន​ជា​មួយ​អ្នក​ចែក​បៀ​នោះទេ ។ ​មាន​ល្បែង​បៀ​ជា​ច្រើ​នប្រភេទ​ហើយ​យើង​ផ្ដល់​ជូន​នូវ ​2 ប្រភេទ​នៃល្បែង​បៀគឺ Omaha និង Texas Poker។
ចាប់ផ្ដើមនៃការលេង
           ដើម្បី​ចូល​រួម​លេង​កំសាន្ត​សូម​ចូល​មើល​កន្លែង​ទឹក​ប្រាក់​របស់​អ្នក​ជា​មុន​សិន​ដើម្បី​ប្រាកដ​ថា​អ្នក​មាន​ទឹក​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ការ​លេង​ឬអត់ ​បន្ទាប់​មក​ស្វែង​រកតុ​ដែល​អ្នក​ចង់​លេង ​ប្រសិន​បើតុ​នោះ​ទំនេរ​លោក​អ្នក​អាច​ចុច​លើ​កៅ​អី​នោះ​ដើម្បី​ចាប់​ផ្ដើម​លេង ។
តើ​គោល​ដៅ​នៃ​ហ្គេម​នេះ​គឺជាអ្វី?
           គោលដៅ​នៃ​ហ្គេម​នេះ​គឺ​ដើម្បី​ឈ្នះ​ដោយ​បង្កើត​ជា​បៀ​ 5​សន្លឹក​នៅ​លើតុ​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ ​ឬ​មាន​អ្នក​ផ្សេង​ទៀត​ចុះ​ចាញ់​នៅ​ការ​ភ្នាល់​របស់​ពួកគេ ។​ ល្បែង ​Texas Poker ​លើ​បណ្ដាញ​អ៊ីនធឺណិត​អ្នក​លេង​អាច​ប្រើការ​បញ្ចូល​សន្លឹក​បៀ​សរុប​មាន​ចំនួន ​7​សន្លឹក ​នៅ​លើតុ ​5 សន្លឹក​ និង ​លើដៃ​អ្នក​លេង​ 2 ​សន្លឹក​ដើម្បី​ធ្វើ​អោយ​បៀ 5 ​សន្លឹក​ធំ​ជាង​គេ​បំផុត ។​ នៅក្នុង ​Omaha​ ការរួម​បញ្ចួល​មាន​តែ​មួយ​គត់​ដែល​អ្នក​លេង​អាច​ប្រើ​បាន​គឺ​ ប្រើ​បៀ 2 ​សន្លឹក​ជាមួយ​បៀ 3 សន្លឹក​នៅលើតុ ។

ជជែកផ្ទាល់